ព្រះត្រៃបិដក ភាគ ២៩

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ ​ក្នុង​ដែន​មគធៈ​ ​និង​ព្រះបាទ​បសេនទិកោសល​ ​ក៏បាន​ច្បាំង​គ្នា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក៏​ក្នុង​សង្គ្រាម​នោះ​ឯង​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហិ​បុត្ត​ ​ទ្រង់​ផ្ចាញ់​ព្រះបាទ​បសេនទិកោសល​ ​ឲ្យ​ចាញ់​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​បរាជ័យ​ហើយ​ ​ក៏​ស្តេច​ចូល​មកកាន់​ក្រុង​សាវត្ថី​ ​ជា​ព្រះរាជធានី​របស់​ព្រះអង្គ​វិញ​។​
 ​[​៣៧៤​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ ​ក្នុង​ដែន​មគធៈ​ ​មាន​មិត្ត​អាក្រក់​ ​មាន​សំឡាញ់​អាក្រក់​ ​មាន​ព្រះទ័យ​ឱន​ទៅ​រក​សេចក្តី​អាក្រក់​ ​ក៏​ឯ​ព្រះបាទ​បសេនទិកោសល​ ​មាន​មិត្ត​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​មាន​ព្រះទ័យ​ឱន​ទៅ​រក​សេចក្តីល្អ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុងថ្ងៃនេះ​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​បរាជ័យ​ ​ហើយ​ផ្ទំ​ជា​ទុក្ខ​ក្នុង​រាត្រី​នេះ​ ​ដោយ​ប្រការ​យ៉ាងនេះ​។​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636848479822126813
ទៅកាន់ទំព័រ៖