ព្រះត្រៃបិដក ភាគ ២៩
និងព្រះបាទបសេនទិកោសល ក៏ច្បាំងគ្នា។ ឯក្នុងសង្គ្រាមនោះឯង ព្រះបាទបសេនទិកោសល ញុំាងព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ឲ្យចាញ់ ហើយចាប់យកព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈនោះបានទាំងរស់។
[៣៧៧] គ្រានោះឯង ព្រះបាទបសេនទិកោសល មានសេចក្តីត្រិះរិះថា ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈនេះ ប្រទូស្តនឹងអាត្មាអញ ដែលជាអ្នកមិនប្រទូស្ត ពិតមែនហើយ តែថាស្តេចនោះ ត្រូវជាក្មួយរបស់អាត្មាអញ បើដូច្នោះ មានតែអាត្មាអញ រឹបយកពលដំរីទាំងអស់ រឹបយកពលសេះទាំងអស់ រឹបយកពលរថទាំងអស់ រឹបយកពលថ្មើរជើងទាំងអស់ របស់ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ហើយលែងព្រះបាទអជាតសត្តុនោះ ឲ្យរួចទៅទាំងរស់វិញ។ លំដាប់នោះឯង ព្រះបាទបសេនទិកោសល បានរឹបយកពលដំរីទាំងអស់ រឹបយកពលសេះទាំងអស់ រឹបយកពលរថទាំងអស់ រឹបយកពលថ្មើរជើងទាំងអស់ របស់ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ហើយលែងព្រះបាទអជាតសត្តុនោះ ឲ្យរួចទៅទាំងរស់វិញ។
ID: 636848480880187330
ទៅកាន់ទំព័រ៖