ព្រះត្រៃបិដក ភាគ ២៩
ទ្រង់គង់នៅក្នុងតបោទារាម ទៀបក្រុងរាជគ្រឹះ ចូរអ្នកចូលទៅគាល់ព្រះមានព្រះភាគ អង្គនោះ ហើយទូលសួរសេចក្តីនុ៎ះចុះ ព្រះមានព្រះភាគ ទ្រង់ដោះស្រាយ ដល់អ្នកយ៉ាងណា ត្រូវអ្នកចាំសេចក្តីនោះ យ៉ាងនោះចុះ។ ទេវតានោះតបថា នែភិក្ខុ ព្រះមានព្រះភាគ អង្គនោះ យើងមិនងាយនឹងចូលទៅគាល់បានទេ ដ្បិតមានពួកទេវតាដទៃ ដែលមានស័ក្តិធំ ចោមរោមជុំវិញព្រះអង្គ នែភិក្ខុ ប្រសិនបើលោកចូលទៅគាល់ព្រះមានព្រះភាគអង្គនោះ ហើយសួរសេចក្តីនុ៎ះផង ឯខ្ញុំព្រះករុណា ក៏មកដើម្បីស្តាប់ធម៌ដែរ។ ព្រះសមិទ្ធិមានអាយុ ក៏ទទួលពាក្យរបស់ទេវតានោះថា ចម្រើនពរ អាវុសោ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។
[៥២] លុះព្រះសមិទ្ធិមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គបានក្រោកឡើង ក្នុងបច្ចូសសម័យនៃរាត្រី ហើយក៏ចូលទៅកាន់ស្ទឹងតបោទា ដើម្បីស្រោចស្រប់ខ្លួន លុះស្រោចស្រប់ខ្លួន ក្នុងស្ទឹងតបោទារួចហើយ ឡើងមកវិញ មានតែចីវរមួយ ឈរសំដិលខ្លួន
ID: 636848364196098673
ទៅកាន់ទំព័រ៖