ព្រះត្រៃបិដក ភាគ ២៩

​ធីតុ​សូត្រ​ ​ទី៦​


 [​៣៨០​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ឯង​ ​ព្រះបាទ​បសេនទិកោសល​ ​ស្តេច​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ហើយ​ ​ទ្រង់​គង់នៅ​ក្នុង​ទីសម​គួរ​។​ ​លំដាប់នោះ​ ​បុរស​ម្នាក់​ ​ចូល​ទៅ​គាល់​ព្រះបាទ​បសេនទិកោសល​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ខ្សឹប​ទូល​ព្រះបាទ​បសេនទិកោសល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះនាង​មល្លិកា​ទេវី​ ​ប្រសូត​ព្រះរាជធីតា​ហើយ​។​ ​កាលបើ​បុរស​នោះ​ ​ក្រាបបង្គំទូល​យ៉ាងនេះ​ហើយ​ ​ព្រះបាទ​បសេនទិកោសល​ ​ក៏​មានព្រះហឫទ័យ​អាក់អន់​។​
 [​៣៨១​]​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ថា​ ​ព្រះបាទ​បសេនទិកោសល​ ​មានព្រះហឫទ័យ​អាក់អន់​ហើយ​ ​ទើប​ត្រាស់​នូវ​គាថា​ទាំងឡាយ​នេះ​ ​ក្នុង​វេលា​នោះ​ថា​ ​
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 636848482310419135
ទៅកាន់ទំព័រ៖