ព្រះត្រៃបិដក ភាគ ២៩

​[​៣៨៤​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ភាសិត​នេះ​។​បេ​។​ ​
​បុគ្គល​ ​កាល​ប្រាថ្នា​នូវ​អាយុ​ ​ភាពជា​អ្នក​មិន​មាន​រោគ​ ​សម្បុរ​កាយ​ ​ឋានសួគ៌​ ​ត្រកូល​ខ្ពស់​ ​និង​សេចក្តី​ត្រេកអរ​ទាំងឡាយ​ ​ដ៏​លើស​លុប​តៗ​ទៅ​ ​(​គួរតែ​ធ្វើ​សេចក្តី​មិន​ប្រមាទ​)​ ​បណ្ឌិត​ទាំងឡាយ​ ​តែង​សរសើរ​សេចក្តី​មិន​ប្រមាទ​ ​ក្នុង​បុញ្ញកិរិយា​វត្ថុ​ទាំងឡាយ​ ​បណ្ឌិត​ជា​អ្នក​មិន​ប្រមាទ​ ​តែង​បាន​ប្រយោជន៍​ទាំងពីរ​ ​គឺ​ប្រយោជន៍​ណា​ ​ក្នុង​បច្ចុប្បន្ន​ក្តី​ ​ប្រយោជន៍​ណា​ ​ដែល​មាន​ក្នុង​បរលោក​ក្តី​ ​ធី​រ​ជន​ ​ឈ្មោះថា​បណ្ឌិត​ ​ព្រោះ​ការបាន​នូវ​ប្រយោជន៍​ទាំងពីរ​នោះ​។​

​ទុតិយ​អប្បមាទ​សូត្រ​ ​ទី៨​


 [​៣៨៥​]​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​គង់នៅ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636848483410012028
ទៅកាន់ទំព័រ៖