ព្រះត្រៃបិដក ភាគ ២៩
បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គពួនសម្ងំនៅក្នុងទីស្ងាត់ ក្នុងទីឯណោះ មានសេចក្តីត្រិះរិះក្នុងចិត្តកើតឡើងយ៉ាងនេះថា ធម៌ដែលព្រះមានព្រះភាគត្រាស់ហើយដោយប្រពៃ ធម៌នោះឯង ជារបស់បុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន មិនមែនជារបស់បុគ្គល អ្នកមានមិត្តអាក្រក់ អ្នកមានសម្លាញ់អាក្រក់ អ្នកបង្អោនទៅរកបាបជនឡើយ។ បពិត្រមហារាជ នុ៎ះយ៉ាងនេះមែនហើយ បពិត្រមហារាជ នុ៎ះយ៉ាងនេះមែនហើយ បពិត្រមហារាជ ធម៌ដែលតថាគតត្រាស់ហើយដោយប្រពៃ ធម៌នោះឯង ជារបស់បុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន មិនមែនជារបស់បុគ្គលអ្នកមានមិត្តអាក្រក់ អ្នកមានសម្លាញ់អាក្រក់ អ្នកបង្អោនទៅរកបាបជនឡើយ។
[២៨៦] បពិត្រមហារាជ សម័យមួយ តថាគតនៅក្នុងនិគមឈ្មោះនគរកៈ របស់ពួកសក្យជន ក្នុងសក្កជនបទឯណោះ។ បពិត្រមហារាជ លំដាប់នោះឯង ភិក្ខុឈ្មោះអានន្ទ បានចូលទៅរកតថាគត
ID: 636848483831296124
ទៅកាន់ទំព័រ៖