ព្រះត្រៃបិដក ភាគ ២៩

​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​តថាគត​ហើយ​ ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​បពិត្រមហារាជ​ ​លុះ​អានន្ទ​ភិក្ខុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបទូល​តថាគត​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាព​នៃ​បុគ្គល​អ្នកមាន​មិត្ត​ល្អ​ ​អ្នកមាន​សម្លាញ់​ល្អ​ ​អ្នក​បង្អោន​ទៅ​រក​កល្យាណ​ជន​ ​នេះ​ជា​គុណ​ពាក់កណ្តាល​ ​របស់​មគ្គ​ព្រហ្មចរិយៈ​។​ ​បពិត្រមហារាជ​ ​កាល​អានន្ទ​ភិក្ខុ​ ​ក្រាបទូល​យ៉ាងនេះ​ហើយ​ ​តថាគត​ ​បាន​ត្រាស់​នឹង​អានន្ទ​ភិក្ខុ​ ​ដូច្នេះ​ថា​ ​ម្នាល​អានន្ទ​ ​អ្នក​កុំ​និយាយ​យ៉ាងនេះ​ឡើយ​ ​ឯ​ភាព​នៃ​បុគ្គល​អ្នកមាន​មិត្ត​ល្អ​ ​អ្នកមាន​សម្លាញ់​ល្អ​ ​អ្នក​បង្អោន​ទៅ​រក​កល្យាណ​ជន​ ​នេះ​ចាត់ជា​មគ្គ​ព្រហ្មចរិយៈ​ទាំងមូល​ ​ម្នាល​អានន្ទ​ ​មគ្គ​ព្រហ្មចរិយៈ​នុ៎ះ​ ​កើត​ប្រាកដ​ ​ដល់​ភិក្ខុ​ដែល​ជា​អ្នកមាន​មិត្ត​ល្អ​ ​អ្នកមាន​សម្លាញ់​ល្អ​ ​អ្នក​បង្អោន​ទៅ​រក​កល្យាណ​ជន​ ​ភិក្ខុ​នោះ​ ​នឹង​ចម្រើន​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ៨ដ៏​ប្រសើរ​ ​និង​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ៨ដ៏​ប្រសើរ​។​
 [​៣៨៧​]​ ​ម្នាល​អានន្ទ​ ​ចុះ​ភិក្ខុ​អ្នកមាន​មិត្ត​ល្អ​ ​អ្នកមាន​សម្លាញ់​ល្អ​ ​អ្នក​បង្អោន​ទៅ​រក​កល្យាណ​ជន​ ​ចម្រើន​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ៨​ ​ដ៏​ប្រសើរ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ៨ដ៏​ប្រសើរ​ ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចម្រើន​នូវ​សម្មាទិដ្ឋិ​ ​ដែល​អាស្រ័យ​វិវេក​ ​អាស្រ័យ​វិរាគ​ ​អាស្រ័យ​និរោធ​ ​មាន​កិរិយា​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​លះកិលេស​ ​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636848484133763424
ទៅកាន់ទំព័រ៖