ព្រះត្រៃបិដក ភាគ ២៩

​ចម្រើន​នូវ​សម្មាសង្កប្ប​.​.​.​ ​ចម្រើន​នូវ​សម្មាវាចា​.​.​.​ ​ចម្រើន​នូវ​សម្មា​កម្មន្ត​.​.​.​ ​ចម្រើន​នូវ​សម្មាអាជីវៈ​.​.​.​ ​ចម្រើន​នូវ​សម្មា​វាយាមៈ​.​.​.​ ​ចម្រើន​នូវ​សម្មាសតិ​.​.​.​ ​ចម្រើន​នូវ​សម្មាសមាធិ​ ​ដែល​អាស្រ័យ​វិវេក​ ​អាស្រ័យ​វិរាគ​ ​អាស្រ័យ​និរោធ​ ​មាន​កិរិយា​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​លះបង់​កិលេស​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​អ្នកមាន​មិត្ត​ល្អ​ ​អ្នកមាន​សម្លាញ់​ល្អ​ ​អ្នក​បង្អោន​ទៅ​រក​កល្យាណ​ជន​ ​តែង​ចម្រើន​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ៨ដ៏​ប្រសើរ​ ​តែង​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​មគ្គ​ប្រកបដោយ​អង្គ៨ដ៏​ប្រសើរ​ ​ដោយ​ប្រការ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អានន្ទ​ ​ភាព​នៃ​បុគ្គល​អ្នកមាន​មិត្ត​ល្អ​ ​អ្នកមាន​សម្លាញ់​ល្អ​ ​អ្នក​បង្អោន​ទៅ​រក​កល្យាណ​ជន​ ​នេះ​ជា​តួម​គ្គ​ព្រហ្មចរិយៈ​ទាំងមូល​ ​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​បុគ្គល​ត្រូវ​ដឹង​ ​ដោយ​បរិយាយ​នេះឯង​។​ ​ម្នាល​អានន្ទ​ ​សត្វ​ទាំងឡាយ​ ​មាន​ជាតិ​ជា​ធម្មតា​ ​រមែង​រួចចាក​ជាតិ​ ​សត្វ​ទាំងឡាយ​ ​មាន​ជរា​ជា​ធម្មតា​ ​រមែង​រួចចាក​ជរា​ ​សត្វ​ទាំងឡាយ​ ​មាន​ព្យាធិ​ជា​ធម្មតា​ ​រមែង​រួចចាក​ព្យាធិ​ ​សត្វ​ទាំងឡាយ​ ​មាន​មរណៈ​ជា​ធម្មតា​ ​រមែង​រួចចាក​មរណៈ​ ​សត្វ​ទាំងឡាយ​ ​មាន​សោក​ ​បរិទេវៈ​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​ឧបាយាស​ជា​ធម្មតា​ ​រមែង​រួចចាក​សោក​ ​បរិទេវៈ​ ​ទុក្ខ​ ​ទោមនស្ស​ ​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636848484388718007
ទៅកាន់ទំព័រ៖