ព្រះត្រៃបិដក ភាគ ២៩

​និង​ឧបាយាស​ទាំងឡាយ​បាន​ ​ក៏​ព្រោះ​អាស្រ័យ​នឹង​តថាគត​ជា​មិត្ត​ល្អ​។​ ​ម្នាល​អានន្ទ​ ​ភាព​នៃ​បុគ្គល​អ្នកមាន​មិត្ត​ល្អ​ ​អ្នកមាន​សម្លាញ់​ល្អ​ ​អ្នក​បង្អោន​ទៅ​រក​កល្យាណ​ជន​ ​នេះ​ជា​តួម​គ្គ​ព្រហ្មចរិយៈ​ទាំងមូល​ ​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​បុគ្គល​ត្រូវ​ដឹង​ដោយ​បរិយាយ​នេះឯង​។​
 [​៣៨៨​]​ ​បពិត្រមហារាជ​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​ព្រះអង្គ​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នកមាន​មិត្ត​ល្អ​ ​អ្នកមាន​សម្លាញ់​ល្អ​ ​អ្នក​បង្អោន​ទៅ​រក​កល្យាណ​ជន​។​ ​បពិត្រមហារាជ​ ​ព្រះអង្គ​គប្បី​សិក្សា​យ៉ាងនេះ​ឯង​។​ ​បពិត្រមហារាជ​ ​ធម៌​មួយ​នេះ​ ​គឺ​សេចក្តី​មិន​ប្រមាទ​ ​ក្នុង​ធម៌​ជាកុសល​ទាំងឡាយ​ ​ព្រះអង្គ​ជា​អ្នកមាន​មិត្ត​ល្អ​ ​អ្នកមាន​សម្លាញ់​ល្អ​ ​អ្នក​បង្អោន​ទៅ​រក​កល្យាណ​ជន​ ​គួរតែ​អាស្រ័យ​នៅ​កុំខាន​។​ ​បពិត្រមហារាជ​ ​កាលបើ​ព្រះអង្គ​ជា​អ្នក​មិន​ប្រមាទ​ ​អាស្រ័យ​សេចក្តី​មិន​ប្រមាទ​ហើយ​ ​សូម្បី​ស្រីស្នំ​ដែល​ដើរ​ហែ​តាម​ ​ក៏​គង់មាន​សេចក្តី​ត្រិះរិះ​ថា​ ​ព្រះរាជា​មិន​ប្រមាទ​ ​អាស្រ័យ​សេចក្តី​មិន​ប្រមាទ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ជា​អ្នក​មិន​ប្រមាទ​ ​អាស្រ័យ​សេចក្តី​មិន​ប្រមាទ​ដែរ​។​ ​បពិត្រមហារាជ​ ​កាលបើ​ព្រះអង្គ​ជា​អ្នក​មិន​ប្រមាទ​ ​អាស្រ័យ​សេចក្តី​មិន​ប្រមាទ​ហើយ​ ​សូម្បី​ក្សត្រ​ទាំងឡាយ​ ​ដែល​ជា​ចំណុះ​ ​គង់មាន​
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 636848484635212106
ទៅកាន់ទំព័រ៖