ព្រះត្រៃបិដក ភាគ ២៩

​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ព្រះរាជា​ជា​អ្នក​មិន​ប្រមាទ​ ​អាស្រ័យ​សេចក្តី​មិន​ប្រមាទ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ជា​អ្នក​មិន​ប្រមាទ​ ​អាស្រ័យ​សេចក្តី​មិន​ប្រមាទ​ដែរ​។​ ​បពិត្រមហារាជ​ ​កាលបើ​ព្រះអង្គ​ជា​អ្នក​មិន​ប្រមាទ​ ​អាស្រ័យ​សេចក្តី​មិន​ប្រមាទ​ហើយ​ ​សូម្បី​ពួក​ពល​ ​គង់មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ព្រះរាជា​ ​ជា​អ្នក​មិន​ប្រមាទ​ ​អាស្រ័យ​សេចក្តី​មិន​ប្រមាទ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ជា​អ្នក​មិន​ប្រមាទ​ ​អាស្រ័យ​សេចក្តី​មិន​ប្រមាទ​ដែរ​។​ ​បពិត្រមហារាជ​ ​កាលបើ​ព្រះអង្គ​ ​ជា​អ្នក​មិន​ប្រមាទ​ ​អាស្រ័យ​សេចក្តី​មិន​ប្រមាទ​ហើយ​ ​សូម្បី​អ្នក​និគម​ ​និង​អ្នកជនបទ​ ​គង់មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ព្រះរាជា​ ​ជា​អ្នក​មិន​ប្រមាទ​ ​អាស្រ័យ​សេចក្តី​មិន​ប្រមាទ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ជា​អ្នក​មិន​ប្រមាទ​ ​អាស្រ័យ​សេចក្តី​មិន​ប្រមាទ​ដែរ​។​ ​បពិត្រមហារាជ​ ​កាលបើ​ព្រះអង្គ​ជា​អ្នក​មិន​ប្រមាទ​ ​អាស្រ័យ​សេចក្តី​មិន​ប្រមាទ​ហើយ​ ​សូម្បី​ខ្លួន​ក្តី​ ​ក៏​នឹង​ឈ្មោះថា​ ​ព្រះអង្គ​បាន​គ្រប់គ្រង​រក្សា​ ​ស្រីស្នំ​ក្តី​ ​ក៏​នឹង​ឈ្មោះថា​ ​ព្រះអង្គ​បាន​គ្រប់គ្រង​រក្សា​ ​ព្រះឃ្លាំង​ ​និង​ជង្រុក​ក្តី​ ​ក៏​នឹង​ឈ្មោះថា​ ​ព្រះអង្គ​បាន​គ្រប់គ្រង​រក្សា​។​
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 636848484950180121
ទៅកាន់ទំព័រ៖