ព្រះត្រៃបិដក ភាគ ២៩
ទើបព្រះមានព្រះភាគ ត្រាស់ដូច្នេះថា បពិត្រមហារាជ ចុះព្រះអង្គទើបនឹងស្តេចមកពីណាទាំងថ្ងៃត្រង់។ ព្រះបាទបសេនទិកោសល ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន សេដ្ឋីគហបតី ក្នុងក្រុងសាវត្ថីនេះ ធ្វើមរណកាលទៅហើយ ខ្ញុំព្រះអង្គ នាំទ្រព្យរបស់សេដ្ឋី ដែលគ្មានកូននោះ មកកាន់ខាងក្នុងព្រះរាជវាំង បពិត្រព្រះអង្គដ៏ចំរើន គ្រាន់តែប្រាក់មានប៉ែតសិបសែនទៅហើយ នឹងបាច់ពោលទៅថ្វី ដល់រូបិយៈ
(១) បពិត្រព្រះអង្គដ៏ចំរើន សេដ្ឋីគហបតីនោះ មានការបរិភោគភត្តបែបនេះ គឺគាត់បរិភោគបាយចុងអង្ករ មានជ្រក់ជាគម្រប់ពីរ មានការប្រើប្រាស់សំពត់បែបនេះ គឺគាត់ស្លៀកសំពត់សំបកធ្មៃប៉ះជា៣ផ្ទាំង
(២) មានការប្រើប្រាស់យានបែបនេះ គឺគាត់ជិះរថតូចកញ្ចាស់ បាំងឆត្រស្លឹកយ៉ាងតូច។
(១) រូបិយៈនោះ សំដៅយករបស់ដុំ ដូចមាស ប្រាក់ ទង់ដែង សំរិទ្ធិ ផាល និងដឹង ជាដើមខ្លះ សំដៅយករូបិយភណ្ឌ ដូចភាជនៈសម្រាប់ប្រើប្រាស់ជាដើមខ្លះ។ អដ្ឋកថា។ (២) សំពត់ធ្មៃ បីកន្សែង ដេរភ្ជាប់គ្នា៣អន្លើ។
ID: 636848485636939401
ទៅកាន់ទំព័រ៖