ព្រះត្រៃបិដក ភាគ ២៩
[៣៩១] បពិត្រមហារាជ ពាក្យនេះយ៉ាងនេះហើយ បពិត្រមហារាជ ពាក្យនេះ យ៉ាងនេះហើយ បពិត្រមហារាជ ធម្មតាអសប្បុរស បើបានភោគៈច្រើនលើសលុបហើយ មិនធ្វើខ្លួនឲ្យសុខ មិនបំពេញខ្លួន មិនធ្វើមាតាបិតាឲ្យសុខ មិនបំពេញមាតាបិតា មិនធ្វើបុត្តភរិយាឲ្យបានសុខ មិនបំពេញបុត្តភរិយា មិនធ្វើពួកបុរសជាទាសកម្មករ ឲ្យបានសុខ មិនបំពេញពួកបុរស ជាទាសកម្មករ មិនធ្វើពួកមិត្ត និងអាមាត្យឲ្យបានសុខ មិនបំពេញពួកមិត្ត និងអាមាត្យ ទាំងមិនតំកល់ទុកនូវទក្ខិណាទាន ក្នុងសមណព្រាហ្មណ៍ទាំងឡាយ ដែលជាទានមានផលខ្ពង់ខ្ពស់ ជាទានឲ្យនូវអារម្មណ៍ មានរូបជាដើម ដ៏ប្រសើរដោយប្រពៃ មានវិបាកជាសុខ ប្រព្រឹត្តទៅដើម្បីសួគ៌ឡើយ។ កាលបើអសប្បុរសនោះ មិនប្រើប្រាស់ភោគសម្បត្តិទាំងនោះដោយស្រួល យ៉ាងនេះហើយ ព្រះរាជាទាំងឡាយ នាំយកទៅខ្លះ ពួកចោរនាំយកទៅខ្លះ ភ្លើងឆេះខូចទៅខ្លះ ទឹកបន្សាត់ទៅខ្លះ ពួកញាតិដែលមិនជាទីស្រឡាញ់ នាំយកទៅខ្លះ។ បពិត្រមហារាជ កាលបើភោគៈទាំងនោះ ដែលអសប្បុរសនោះ មិនប្រើប្រាស់ដោយប្រពៃ យ៉ាងនេះហើយ រមែងដល់នូវការអស់ទៅ មិនដល់នូវការប្រើប្រាស់បានឡើយ។ បពិត្រមហារាជ ស្រះបោក្ខរណី ក្នុងទីគ្មានមនុស្ស មានទឹកថ្លា មានទឹកត្រជាក់ មានទឹកឆ្ងាញ់ មានទឹកស (ដោយអន្លើ) មានកំពង់ល្អ
ID: 636848485893584080
ទៅកាន់ទំព័រ៖