ព្រះត្រៃបិដក ភាគ ២៩

​គួរ​ជាទី​ត្រេកអរ​ ​អ្នកផង​មិនទៅ​ដងទឹក​នោះ​ ​មិន​ផឹកទឹក​នោះ​ ​មិន​ងូតទឹក​នោះ​ ​មិន​យក​ទឹក​នោះ​ ​ទៅ​ប្រើប្រាស់​ ​តាម​សមគួរ​ដល់​សេចក្តី​ត្រូវការ​ឡើយ​ ​បពិត្រមហារាជ​ ​ឯ​ទឹក​នោះ​ ​កាល​គេ​មិន​ប្រើប្រាស់​ ​ដោយ​ប្រពៃ​ ​យ៉ាងនេះ​ហើយ​ ​គប្បី​ដល់​នូវ​ការ​អស់​ទៅ​ ​មិនដល់​នូវ​ការប្រើ​ប្រាស់​បាន​ ​យ៉ាងណា​ ​បពិត្រមហារាជ​ ​អសប្បុរស​ ​បាន​ភោគៈ​ច្រើនលើស​លុប​ហើយ​ ​មិន​ធ្វើខ្លួន​ឲ្យ​សុខ​ ​មិន​បំពេញ​ខ្លួន​។​បេ​។​ ​បពិត្រមហារាជ​ ​កាលបើ​ភោគៈ​ទាំងឡាយ​ ​ដែល​អសប្បុរស​នោះ​មិន​ប្រើប្រាស់​ដោយ​ប្រពៃ​ ​យ៉ាងនេះ​ហើយ​ ​តែង​ដល់​នូវ​ការ​អស់​ទៅ​ ​មិនដល់​នូវ​ការប្រើ​ប្រាស់​បាន​ ​យ៉ាងនោះ​ឯង​។​
 [​៣៩២​]​ ​បពិត្រមហារាជ​ ​ចំណែក​សប្បុរស​ ​បាន​ភោគៈ​ច្រើនលើស​លុប​ហើយ​ ​តែង​ធ្វើខ្លួន​ឲ្យ​សុខ​ ​បំពេញ​ខ្លួន​ ​ធ្វើ​មាតាបិតា​ឲ្យ​សុខ​ ​បំពេញ​មាតាបិតា​ ​ធ្វើ​បុត្ត​ភរិយា​ឲ្យ​សុខ​ ​បំពេញ​បុត្ត​ភរិយា​ ​ធ្វើ​ពួក​បុរស​ជា​ទាសកម្មករ​ ​ឲ្យ​សុខ​ ​បំពេញ​ពួក​បុរស​ ​ជា​ទាសកម្មករ​ ​ធ្វើ​ពួក​មិត្ត​ ​
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636848486141898283
ទៅកាន់ទំព័រ៖