ព្រះត្រៃបិដក ភាគ ២៩
និងអាមាត្យឲ្យសុខ បំពេញពួកមិត្ត និងអាមាត្យ ទាំងបានតម្កល់ទុកនូវទក្ខិណាទាន ក្នុងសមណព្រាហ្មណ៍ទាំងឡាយ ដែលជាទានមានផលខ្ពង់ខ្ពស់ ជាទានឲ្យនូវអារម្មណ៍ មានរូបជាដើម ដ៏ប្រសើរដោយប្រពៃ មានវិបាកជាសុខ ប្រព្រឹត្តទៅដើម្បីសួគ៌។ កាលបើសប្បុរសនោះ បានប្រើប្រាស់ភោគសម្បត្តិទាំងនោះ ដោយប្រពៃ យ៉ាងនេះហើយ ពួកព្រះរាជា ក៏មិននាំយកទៅ ពួកចោរក៏មិនលួចទៅ ភ្លើងក៏មិនឆេះ ទឹកក៏មិនបន្សាត់ទៅ ពួកញាតិដែលមិនជាទីស្រឡាញ់ ក៏មិនបាននាំយកទៅ។ បពិត្រមហារាជ ភោគៈទាំងនោះ ដែលសប្បុរសនោះ ប្រើប្រាស់ដោយប្រពៃ យ៉ាងនេះហើយ រមែងដល់នូវការប្រើប្រាស់បាន មិនដល់នូវការអស់ទៅឡើយ។ បពិត្រមហារាជ ស្រះបោក្ខរណី ដែលនៅជិតស្រុក ឬនិគម មានទឹកថ្លា មានទឹកត្រជាក់ មានទឹកឆ្ងាញ់ មានទឹកស (ដោយអន្លើ) មានកំពង់ល្អ គួរជាទីត្រេកអរ អ្នកផងទៅដងទឹកនោះមកខ្លះ ផឹកខ្លះ ងូតខ្លះ ប្រើប្រាស់តាមសមគួរ ដល់សេចក្តីត្រូវការខ្លះ បពិត្រមហារាជ ឯទឹកនោះ ដែលអ្នកផងបរិភោគដោយប្រពៃ យ៉ាងនេះហើយ គប្បីដល់នូវការប្រើប្រាស់បាន មិនដល់នូវការអស់ទៅឡើយ យ៉ាងណាមិញ បពិត្រមហារាជ សប្បុរស បានភោគៈច្រើនលើសលុបហើយ
ID: 636848486377091735
ទៅកាន់ទំព័រ៖