ព្រះត្រៃបិដក ភាគ ២៩
តែងធ្វើខ្លួនឲ្យសុខ បំពេញខ្លួន។បេ។ កាលបើភោគសម្បត្តិទាំងនោះ ដែលសប្បុរសនោះ ប្រើប្រាស់ដោយប្រពៃ យ៉ាងនេះហើយ តែងដល់នូវការប្រើប្រាស់បាន មិនដល់នូវការអស់ទៅឡើយ យ៉ាងនោះឯង។
[៣៩៣] ព្រះមានព្រះភាគ បានត្រាស់នូវពាក្យនេះហើយ។បេ។
បុរស បានចួបប្រទះនឹងទឹក ដែលដក់នៅក្នុងទីគ្មានមនុស្ស ជាទឹកផឹកមិនបាន យ៉ាងណាមិញ បុរសអាក្រក់ បាននូវទ្រព្យហើយ មិនប្រើប្រាស់ខ្លួនឯង មិនឲ្យទាន យ៉ាងនោះឯង ឯអ្នកប្រាជ្ញ ជាអ្នកចេះដឹងនោះ បើបានភោគសម្បត្តិហើយ តែងប្រើប្រាស់ខ្លួនឯងខ្លះ ធ្វើកិច្ចឯទៀតៗខ្លះ អ្នកប្រាជ្ញនោះ ជាបុគ្គលប្រសើរ ចំណាយចិញ្ចឹមពួកញាតិខ្លះ ឥតមានគេតិះដៀល (លុះស្លាប់ទៅ) ក៏ទៅកាន់ស្ថានសួគ៌។
ID: 636848486656107694
ទៅកាន់ទំព័រ៖