ព្រះត្រៃបិដក ភាគ ២៩
[៣៩៥] បពិត្រមហារាជ ពាក្យនេះយ៉ាងនេះហើយ បពិត្រមហារាជ ពាក្យនេះ យ៉ាងនេះហើយ បពិត្រមហារាជ កាលពីព្រេងនាយមក សេដ្ឋីគហបតីនោះ បានឲ្យគេប្រតិបត្តិព្រះតគរសិខីបច្ចេកសម្ពុទ្ធ ដោយបិណ្ឌបាតថា អ្នកទាំងឡាយ ចូរឲ្យនូវដុំបាយដល់សមណៈ ដូច្នេះ លុះពោលរួចហើយ ក៏ក្រោកអំពីអាសនៈ ចៀសចេញទៅ លុះសេដ្ឋីគហបតីនោះ ឲ្យរួចហើយ ជាអ្នកមានសេចក្តីក្តៅក្រហាយ ក្នុងពេលជាខាងក្រោយថា ទាសៈទាំងឡាយក្តី កម្មករទាំងឡាយក្តី គប្បីបរិភោគនូវបិណ្ឌបាតនេះប្រសើរជាង មិនតែប៉ុណ្ណោះ សេដ្ឋីគហបតីនោះ បានទាំងផ្តាច់ជីវិតកូនម្នាក់របស់បង ព្រោះហេតុនៃទ្រព្យ។ បពិត្រមហារាជ សេដ្ឋីគហបតីនោះ បានឲ្យគេប្រតិបត្តិព្រះតគរសិខីបច្ចេកសម្ពុទ្ធ ដោយបិណ្ឌបាតហើយ បានទៅកាន់សុគតិសួគ៌ទេវលោក អស់វារៈ៧ដង ដោយវិបាករបស់កម្មនោះឯង បានដំណែងជាសេដ្ឋី ក្នុងក្រុងសាវត្ថីនេះឯង អស់វារៈ៧ដង ដោយសេសសល់ផលកម្មនោះឯង។ បពិត្រមហារាជ លុះសេដ្ឋីគហបតីនោះឲ្យរួចហើយ ជាអ្នកមានសេចក្តីក្តៅក្រហាយ ក្នុងពេលជាខាងក្រោយថា ទាសៈទាំងឡាយក្តី កម្មករទាំងឡាយក្តី គប្បីបរិភោគនូវបិណ្ឌបាតនេះប្រសើរជាង ដោយវិបាកនៃកម្មនោះ បានជាសេដ្ឋីគហបតីនោះ មិនបង្អោនចិត្តទៅ ដើម្បីបរិភោគនូវភត្តឆ្ងាញ់ពិសា
ID: 636848487367438380
ទៅកាន់ទំព័រ៖