ព្រះត្រៃបិដក ភាគ ២៩
[៣៩៦] ព្រះមានព្រះភាគ ទ្រង់បានត្រាស់នូវពាក្យនេះហើយ។បេ។
របស់ណាមួយ គឺស្រូវ ទ្រព្យ ប្រាក់ មាស ដែលខ្លួនហួងហែងក្តី ជនទាំងឡាយណា គឺទាសៈ កម្មករ អ្នកបម្រើ និងអ្នកស៊ីឈ្នួលនៃខ្លួននោះក្តី បុគ្គលមិនគប្បីកាន់យករបស់ទាំងអស់នោះទៅបានទេ ត្រូវតែលះបង់របស់ទាំងអស់នោះ ហើយទៅ លុះតែបុគ្គលធ្វើកម្មណា ដោយកាយ ដោយវាចា ឬដោយចិត្ត កម្មនោះឯង ជារបស់ខ្លួននៃបុគ្គលនោះ បុគ្គលតែងកាន់យកនូវកម្មនោះទៅ កម្មនោះ តែងទៅតាមនូវបុគ្គលនោះ ដូចជាស្រមោល អន្ទោលតាមប្រាណ
ID: 636848487940781173
ទៅកាន់ទំព័រ៖