ព្រះត្រៃបិដក ភាគ ២៩
បុគ្គលវគ្គ ទី៣
បុគ្គលសូត្រ ទី១
[៣៩៧] ទៀបក្រុងសាវត្ថី.... គ្រានោះឯង ព្រះបាទបសេនទិកោសល ស្តេចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់នៅក្នុងទីសមគួរ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះបាទបសេនទិកោសល ដែលគង់ក្នុងទីសមគួរហើយ ដូច្នេះថា បពិត្រមហារាជ បុគ្គល៤ពួក មានប្រាកដក្នុងលោក បុគ្គល៤ពួក តើដូចម្តេច គឺ បុគ្គលងងឹត មានងងឹតទៅខាងមុខ១ បុគ្គលងងឹត មានពន្លឺទៅខាងមុខ១ បុគ្គលភ្លឺ មានងងឹតទៅខាងមុខ១ បុគ្គលភ្លឺ មានពន្លឺទៅខាងមុខ១។
[៣៩៨] បពិត្រមហារាជ បុគ្គលងងឹត មានងងឹតទៅខាងមុខ ដូចម្តេច។ បពិត្រមហារាជ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលទាប គឺក្នុងត្រកូលចណ្ឌាល ឬត្រកូលជាងផែង ត្រកូលព្រាន
ID: 636848498101482332
ទៅកាន់ទំព័រ៖