ព្រះត្រៃបិដក ភាគ ២៩
[៣៩៩] បពិត្រមហារាជ បុគ្គលងងឹត មានពន្លឺទៅខាងមុខ តើដូចម្តេច។ បពិត្រមហារាជ បុគ្គលពួកខ្លះ ក្នុងលោកនេះ មកកើតក្នុងត្រកូលទាប គឺក្នុងត្រកូលចណ្ឌាល ឬត្រកូលជាងផែង ត្រកូលព្រាន ឬត្រកូលអ្នកធ្វើរថ ត្រកូលអ្នកចោលសម្រាម ជាត្រកូលអ្នកក្រីក្រ មិនសូវមានបាយទឹក និងភោជន ចិញ្ចឹមជីវិតដោយលំបាក រកបាយបរិភោគ និងសំពត់ស្លៀកបានដោយលំបាក។ បុគ្គលនោះ មានសម្បុរអាក្រក់ មិនគួរមើល ទាបតឿ មានអាពាធច្រើន ខ្វាក់ភ្នែក ឬក្ងែងក្ងង់ ខ្ចក ឬខ្វិន រកបាយ ទឹក សំពត់ស្លៀក យាន កម្រងផ្កា គ្រឿងក្រអូប និងគ្រឿងស្រឡាប ទីដេក ទីសំណាក់អាស្រ័យ ឬគ្រឿងឧបករណ៍នៃប្រទីប មិនបានជាប្រក្រតី។ បុគ្គលនោះ តែងប្រព្រឹត្តសុចរិត ដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត។ លុះបុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្តហើយ បែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ក៏ចូលទៅកាន់សុគតិសួគ៌ទេវលោក។ បពិត្រមហារាជ ប្រៀបដូចជាបុរស ឈានអំពីផែនដី ឡើងទៅលើបល្ល័ង្ក ឬឈានអំពីបល្ល័ង្ក ឡើងទៅលើខ្នងសេះ ឈានអំពីខ្នងសេះ ឡើងទៅលើ-កដំរី
ID: 636848498630292578
ទៅកាន់ទំព័រ៖