ព្រះត្រៃបិដក ភាគ ២៩

​ឬ​ឈាន​អំពី​ក​ដំរី​ ​ឡើង​ទៅលើ​ប្រាសាទ​ ​យ៉ាងណាមិញ​ ​បពិត្រមហារាជ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បពិត្រមហារាជ​ ​យ៉ាងនេះ​ឯង​ ​ហៅថា​ ​បុគ្គល​ងងឹត​ ​មាន​ពន្លឺ​ទៅខាងមុខ​។​
 [​៤០០​]​ ​បពិត្រមហារាជ​ ​ចុះ​ ​បុគ្គល​ភ្លឺ​ ​មាន​ងងឹត​ទៅខាងមុខ​វិញ​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​កើត​ក្នុង​ត្រកូល​ខ្ពស់​ ​គឺ​ត្រកូល​ខត្តិយ​មហាសាល​ ​ឬ​ត្រកូល​ព្រាហ្មណ​មហាសាល​ ​ឬក៏​ត្រកូល​គហបតិ​មហាសាល​ ​ជា​ត្រកូល​ស្តុកស្តម្ភ​ ​មាន​ធន​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​មាន​មាសប្រាក់​ច្រើន​ ​មាន​គ្រឿងឧបករណ៍​ ​ជាទី​ត្រេកអរ​ច្រើន​ ​មានទ្រព្យ​ ​និង​ស្រូវ​ច្រើន​។​ ​បុគ្គល​នោះ​ ​មាន​រូប​ក៏​ល្អ​ ​គួរ​រមិលមើល​ ​គួរ​ជ្រះថ្លា​ ​ប្រកបដោយ​សម្បុរ​ល្អ​ក្រៃលែង​ ​រក​បាយ​ ​ទឹក​ ​សំពត់​ស្លៀក​ ​យាន​ ​កម្រងផ្កា​ ​គ្រឿងក្រអូប​ ​និង​គ្រឿង​ស្រឡាប​ ​ទីដេក​ ​ទីសំណាក់​អាស្រ័យ​ ​និង​គ្រឿងឧបករណ៍​នៃ​ប្រទីប​ ​បាន​ជាប្រក្រតី​។​ ​បុគ្គល​នោះ​ ​តែង​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​។​ ​លុះ​បុគ្គល​នោះ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ហើយ​ ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 636848499820800672
ទៅកាន់ទំព័រ៖