ព្រះត្រៃបិដក ភាគ ២៩
            
        
        
            
            
                
                រកបាយ ទឹក សំពត់ស្លៀក យាន កម្រងផ្កា គ្រឿងក្រអូប និងគ្រឿងស្រឡាប ទីដេក ទីសំណាក់អាស្រ័យ និងគ្រឿងឧបករណ៍នៃប្រទីប បានជាប្រក្រតី។ បុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត។ លុះបុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្តហើយ បែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ក៏ចូលទៅកាន់សុគតិសួគ៌ ទេវលោក។ បពិត្រមហារាជ ប្រៀបដូចបុរស ឆ្លងអំពីបល្ល័ង្ក ទៅកាន់បល្ល័ង្ក ឬឆ្លងអំពីខ្នងសេះ ទៅកាន់ខ្នងសេះ ឆ្លងអំពីកដំរី ទៅកាន់កដំរី ឆ្លងអំពីប្រាសាទ ទៅកាន់ប្រាសាទ យ៉ាងណាមិញ បពិត្រមហារាជ តថាគតពោលថា បុគ្គលនេះ ក៏យ៉ាងនោះដែរ។ បពិត្រមហារាជ យ៉ាងនេះឯង ហៅថា បុគ្គលភ្លឺ មានពន្លឺទៅខាងមុខ។ បពិត្រមហារាជ បុគ្គលទាំង៤ពួកនេះឯង តែងមានប្រាកដក្នុងលោក។
            
            
         
        
            
                ID: 636848500443586293 
                
            
            
                ទៅកាន់ទំព័រ៖