ព្រះត្រៃបិដក ភាគ ២៩
[៤០២] ព្រះអង្គទ្រង់ត្រាស់នូវពាក្យនេះ។បេ។
បពិត្រព្រះរាជា បុរសទ័លក្រ ឥតមានសទ្ធា មានតែសេចក្តីកំណាញ់ និងសេចក្តីស្មូរកន្ទ្រឹស មានតម្រិះអាក្រក់ យល់ខុស មិនអើពើ រមែងជេរគម្រាមពួកសមណៈ ឬព្រាហ្មណ៍ ឬក៏ពួកបុគ្គលដទៃ ដែលពណ៌នាហើយសូម ជាអ្នកមិនត្រូវការ ជាអ្នកខឹង ហាមឃាត់ជន ដែលកំពុងឲ្យនូវភោជន ដល់ពួកស្មូម បពិត្រព្រះរាជា ជាធំជាងជន បុរសបែបនោះ កាលបើស្លាប់ទៅហើយ ទៀងតែចូលទៅកាន់នរក ដ៏ជ្រៅពន្លឹក (យ៉ាងនេះ) ឈ្មោះថា បុគ្គលងងឹត មានងងឹតទៅខាងមុខ បពិត្រព្រះរាជា បុរសជាអ្នកទ័លក្រ តែថាមិនកំណាញ់ មាន
ID: 636848500717081936
ទៅកាន់ទំព័រ៖