ព្រះត្រៃបិដក ភាគ ២៩

សទ្ធា​ ​រមែង​ឲ្យ​ទាន​ ​ជា​ជន​មានតម្រិះ​ប្រសើរ​ ​មានចិត្ត​មិន​រាយមាយ​ ​រមែង​ក្រោក​ឡើង​ ​គោរព​ពួក​សមណព្រាហ្មណ៍​ ​ឬ​ពួក​បុគ្គល​ដទៃ​ ​ដែល​ពណ៌នា​ហើយ​សូម​ ​សិក្សា​ដើម្បី​ប្រព្រឹត្ត​ស្មើ​ ​មិន​ហាមឃាត់​ជន​កំពុង​ឲ្យ​ភោជន​ដល់​ពួក​ស្មូម​ ​បពិត្រ​ព្រះរាជា​ជាធំ​ជាង​ជន​ ​បុរស​បែប​នោះ​ ​កាលបើ​ស្លាប់​ទៅ​ ​រមែង​ចូល​ទៅកាន់​ត្រៃ​ទិព្វ​ស្ថាន​ ​(​យ៉ាងនេះ​)​ ​ឈ្មោះថា​ ​បុគ្គល​ងងឹត​ ​មាន​ពន្លឺ​ទៅខាងមុខ​ ​បពិត្រ​ព្រះរាជា​ ​បើ​បុរស​ជា​អ្នក​ស្តុកស្តម្ភ​ ​ឥតមាន​សទ្ធា​ ​មានតែ​សេចក្តី​កំណាញ់​ ​និង​សេចក្តី​ស្មូរ​កន្ទ្រឹស​ ​មានតម្រិះ​អាក្រក់​ ​យល់​ខុស​ ​មិន​អើពើ​ ​
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 636848500974646668
ទៅកាន់ទំព័រ៖