ព្រះត្រៃបិដក ភាគ ២៩

​រមែង​ក្រោក​ឡើង​ ​គោរព​បង្គំ​ពួក​សមណព្រាហ្មណ៍​ ​ឬ​ពួក​បុគ្គល​ ​ដែល​ពណ៌នា​ហើយ​សូម​ ​សិក្សា​ដើម្បី​ប្រព្រឹត្ត​ស្មើ​ ​មិន​ហាមឃាត់​នូវ​ជន​កំពុង​ឲ្យ​នូវ​ភោជន​ ​ដល់​ពួក​ស្មូម​ ​បពិត្រ​ព្រះរាជា​ ​ជាធំ​ជាង​ជន​ ​បុរស​បែប​នោះ​ ​កាលបើ​ស្លាប់​ទៅ​ ​រមែង​ចូល​ទៅកាន់​ត្រៃ​ទិព្វ​ស្ថាន​ ​(​យ៉ាងនេះ​)​ ​ឈ្មោះថា​ ​បុគ្គល​ភ្លឺ​ ​មាន​ពន្លឺ​ទៅខាងមុខ​។​

​អយ្យិកា​សូត្រ​ ​ទី២​


 [​៤០៣​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ស្តេច​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ទាំង​ថ្ងៃត្រង់​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 636848501553829795
ទៅកាន់ទំព័រ៖