ព្រះត្រៃបិដក ភាគ ២៩
ទ្រង់ត្រាស់ដូច្នេះថា បពិត្រមហារាជ អើហ្ន៎ មហារាជ ស្តេចមកពីទីណា ទាំងថ្ងៃត្រង់ដូច្នេះ។ ព្រះបាទបសេនទិកោសល ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអយ្យិកាខ្ញុំព្រះអង្គ គ្រាំគ្រា ព្រឹទ្ធា ចាស់ កន្លងកាលវែងឆ្ងាយហើយ ចូលមកក្នុងបច្ចិមវ័យហើយ មានព្រះជន្ម ១២០វស្សា អំពីកំណើត (ឥឡូវនេះ) ធ្វើមរណកាលទៅហើយ បពិត្រព្រះអង្គដ៏ចំរើន ឯព្រះអយ្យិកា ក៏ជាទីស្រឡាញ់ ជាទីពេញចិត្ត បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើខ្ញុំព្រះអង្គ ដូរដោយហត្ថិរ័តន៍ កុំឲ្យអយ្យិកា របស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបាន ដូច្នេះ ខ្ញុំព្រះអង្គ នឹងឲ្យហត្ថិរ័តន៍ ដោយគិតថា កុំឲ្យអយ្យិការបស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបានឡើយ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើខ្ញុំព្រះអង្គ ដូរដោយអស្សរ័តន៍ កុំឲ្យព្រះអយ្យិការបស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបាន ដូច្នេះ ខ្ញុំព្រះអង្គនឹងឲ្យអស្សរ័តន៍ ដោយគិតថា កុំឲ្យព្រះអយ្យិការបស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបានឡើយ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើខ្ញុំព្រះអង្គ ដូរដោយស្រុកសួយ កុំឲ្យព្រះអយ្យិការបស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបាន ដូច្នេះ ខ្ញុំព្រះអង្គនឹងឲ្យស្រុកសួយ ដោយគិតថា កុំឲ្យព្រះអយ្យិការបស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបានឡើយ
ID: 636848501761621680
ទៅកាន់ទំព័រ៖