ព្រះត្រៃបិដក ភាគ ២៩

 [​៤០៥​]​ ​ព្រះអង្គ​ទ្រង់​ត្រាស់​នូវ​ពាក្យ​នេះ​។​បេ​។​
​សត្វ​ទាំងអស់​ ​មុខ​ជា​នឹង​ស្លាប់​ ​ព្រោះថា​ ​ជីវិត​ ​(​របស់​សត្វ​)​ ​មាន​សេចក្តី​ស្លាប់​ ​ជាទីបំផុត​ ​សត្វ​ទាំងឡាយ​ ​ទទួលយក​ផលបុណ្យ​ ​ផល​បាប​ហើយ​ ​នឹង​ទៅតាម​យថាកម្ម​ ​គឺ​អ្នកធ្វើ​បាប​ ​តែង​ទៅកាន់​នរក​ ​ចំណែកខាង​អ្នកធ្វើ​បុណ្យ​ ​តែង​ទៅកាន់​សុគតិភព​ ​ព្រោះហេតុនោះ​ ​បុគ្គល​គួរតែ​ធ្វើបុណ្យ​ ​ដែល​នាំទៅ​ក្នុង​បរលោក​ ​ឲ្យ​ចម្រើន​ ​(​ព្រោះថា​)​ ​បុណ្យ​ទាំងឡាយ​ ​ជាទី​ពឹង​ ​របស់​ពួក​សត្វ​ ​ក្នុង​បរលោក​។​

​លោក​សូត្រ​ ​ទី៣​


 [​៤០៦​]​ ​ទៀប​ក្រុង​សាវត្ថី​.​.​.​.​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​របស់​លោក​ ​មាន​ប៉ុន្មាន​យ៉ាង​ ​កាលដែល​កើតឡើង​ ​តែង​កើតឡើង​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដើម្បី​នៅ​មិន​សប្បាយ​។​
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 636848502463981853
ទៅកាន់ទំព័រ៖