ព្រះត្រៃបិដក ភាគ ២៩

 ​[​៤១១​]​ ​បពិត្រមហារាជ​ ​ព្រះអង្គ​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​ក្នុង​ជនបទ​នេះ​ ​មាន​ចម្បាំង​មក​ប្រាកដ​ ​ដល់​ព្រះអង្គ​ហើយ​ ​ប្រសិនបើ​សង្គ្រាម​លើកគ្នា​ជាពួក​មកដល់​ហើយ​ ​តែថា​ខត្តិយ​កុមារ​ ​មិនបាន​សិក្សា​ ​មិន​មានថ្វីដៃ​ ​មិនទាន់​ក​បន្ទាយ​ ​មិន​ចេះ​ថ្លែងសរ​ ​មាន​សេចក្តី​ខ្លាច​ ​រន្ធត់​ ​តក់ស្លុត​ ​រត់​ទៅជា​ប្រក្រតី​ ​តើ​ព្រះអង្គ​គួរ​ចិញ្ចឹម​បុរស​នោះ​ដែរ​ឬ​ ​ព្រះអង្គ​ត្រូវការ​ដោយ​បុរស​បែប​នោះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​គួរ​ចិញ្ចឹម​បុរស​នោះ​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​ត្រូវការ​ដោយ​បុរស​បែប​នោះ​ឡើយ​។​ ​ប្រសិនបើ​សង្គ្រាម​លើកគ្នា​ជាពួក​មកដល់​ហើយ​ ​តែថា​កុមារ​ ​របស់​ព្រាហ្មណ​ត្រកូល​ ​មិនបាន​សិក្សា​។​បេ​។​ ​ប្រសិនបើ​សង្គ្រាម​លើកគ្នា​ជាពួក​មកដល់​ហើយ​ ​តែថា​កុមារ​របស់​វេស្សត្រកូល​ ​មិនបាន​សិក្សា​។​បេ​។​ ​ប្រសិនបើ​សង្គ្រាម​លើកគ្នា​ជាពួក​ ​មកដល់​ហើយ​ ​តែថា​កុមារ​របស់​សុទ្ទ​ត្រកូល​ ​មិនបាន​សិក្សា​។​បេ​។​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​មិន​ត្រូវការ​ ​ដោយ​បុរស​បែប​ដូច្នោះ​ឡើយ​។​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636848503450368271
ទៅកាន់ទំព័រ៖