ព្រះត្រៃបិដក ភាគ ២៩
[៤១៤] ព្រះមានព្រះភាគ បានត្រាស់នូវពាក្យនេះ។បេ។
សិល្បសាស្ត្រខ្មាន់ធ្នូក្តី កម្លាំង និងសេចក្តីព្យាយាមក្តី មានក្នុងមាណពណា ព្រះរាជា ដែលត្រូវការដោយចម្បាំង គួរចិញ្ចឹមមាណពនោះ មិនគួរចិញ្ចឹមមាណពដែលឥតក្លៀវក្លា ដោយហេតុ គឺជាតិឡើយ ធម៌ទាំងឡាយ គឺសេចក្តីអត់ធន់ និងសេចក្តីស្លូត (ព្រះអរហត្ត) តាំងនៅក្នុងបុគ្គលណាហើយ បុគ្គល ត្រូវតែបូជានូវបុគ្គលនោះ សូម្បីមានជាតិ ដ៏ថោកទាប តែជាអ្នកប្រាជ្ញ ចិញ្ចឹមជីវិតដ៏ប្រសើរ បុគ្គល គប្បីឲ្យគេធ្វើអាស្រម ជាទីត្រេកអរ ហើយញុំាងពហុស្សូត ឲ្យនៅក្នុងទីនុ៎ះ
ID: 636848504218752220
ទៅកាន់ទំព័រ៖