ព្រះត្រៃបិដក ភាគ ២៩
បុគ្គល គប្បីជីកអណ្តូង ឬស្រះ ក្នុងព្រៃ ធ្វើស្ពាន ក្នុងទីដែលលំបាកឆ្លង បុគ្គលមានចិត្តជ្រះថ្លា គប្បីឲ្យបាយ ទឹក ខាទនីយៈ សំពត់ និងទីសេនាសនៈទាំងឡាយ ដល់ពួកបុគ្គល ដែលមានកាយ និងចិត្តត្រង់ មហាមេឃ គ្រហឹម មានរបៀបផ្លេកបន្ទោរ មានកំពូលរាប់រយ បង្អុរចុះលើផែនដី ញុំាងទីទួល និងទីទាបឲ្យពេញបាន យ៉ាងណាមិញ បុគ្គលជាបណ្ឌិត មានសទ្ធា ចេះដឹងហើយ តាក់តែងភោជនឲ្យពួកវណិព្វកៈឆ្អែត ដោយបាយ និងទឹក ក៏យ៉ាងនោះដែរ បុគ្គលមានចិត្តត្រេកអរ បាចសាចទ្រព្យធ្វើជាទាន ពោលពាក្យថា អ្នកទាំងឡាយ ចូរឲ្យ អ្នកទាំងឡាយ ចូរឲ្យ ដូច្នេះ
ID: 636848504434024533
ទៅកាន់ទំព័រ៖