ព្រះត្រៃបិដក ភាគ ២៩

 [​៤១៦​]​ ​បពិត្រមហារាជ​ ​ព្រះអង្គ​សំគាល់ហេតុ​នោះ​ ​ដូចម្តេច​ ​បុរស​របស់​ព្រះអង្គ​ ​ក្នុង​ជនបទ​នេះ​ ​មាន​ពាក្យ​គួរ​ជឿ​ ​មាន​ពាក្យ​គួរ​ធ្វើតាម​ ​មក​ពី​ទិសខាងកើត​ ​បុរស​នោះ​ ​ចូល​មក​គាល់​ព្រះអង្គ​ ​ក្រាបបង្គំទូល​យ៉ាងនេះ​ថា​ ​សូម​ព្រះរាជ​តេ​ជះ​តំ​កល់​លើ​ត្បូង​ ​បពិត្រមហារាជ​ ​សូមទ្រង់ជ្រាប​ ​ខ្ញុំ​ព្រះអង្គ​ទើបនឹង​មក​អំពី​ទិសខាងកើត​ ​បានឃើញ​ភ្នំ​ធំ​ខ្ពស់​ ​ស្មើនឹង​អាកាស​ ​រមៀល​មក​កិន​សត្វ​ទាំងអស់​ ​ក្នុង​ទីនោះ​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ធ្វើ​កិច្ច​ ​ដែល​ទ្រង់​ត្រូវ​ធ្វើ​ឥឡូវនេះ​ចុះ​។​ ​លំដាប់នោះ​ ​បុរស​ទីពីរ​ ​មក​អំពី​ទិសខាងត្បូង​។​បេ​។​ ​លំដាប់នោះ​ ​បុរស​ទីបី​ ​មក​អំពី​ទិសខាងលិច​។​បេ​។​ ​លំដាប់នោះ​ ​បុរស​ទី​បួន​ ​មាន​ពាក្យ​គួរ​ជឿ​ ​មាន​ពាក្យ​គួរ​ធ្វើតាម​ ​មក​អំពី​ទិសខាងជើង​ ​បុរស​នោះ​ ​ចូល​មក​គាល់​ព្រះអង្គ​ ​ក្រាបបង្គំទូល​ ​យ៉ាងនេះ​ថា​ ​សូម​ព្រះរាជ​តេជះ​ ​តំ​កល់​លើ​ត្បូង​ ​បពិត្រមហារាជ​ ​សូមទ្រង់ជ្រាប​ ​ខ្ញុំ​ព្រះអង្គ​ ​ទើបនឹង​មក​អំពី​ទិសខាងជើង​ ​បានឃើញ​ភ្នំ​ធំ​ខ្ពស់​ ​ស្មើនឹង​អាកាស​ ​រមៀល​មក​កិន​សត្វ​ទាំងអស់​ ​ក្នុង​ទីនោះ​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ធ្វើ​កិច្ច​ ​ដែល​ទ្រង់​ត្រូវ​ធ្វើ​ឥឡូវនេះ​ចុះ​។​ ​
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 636848505099332586
ទៅកាន់ទំព័រ៖