ព្រះត្រៃបិដក ភាគ ២៩
បពិត្រមហារាជ កាលបើភ័យធំយ៉ាងនេះ កើតឡើងក្តី ហេតុអាក្រក់ គឺការអស់ទៅ នៃមនុស្សក្តី មនុស្សភាព ដែលសត្វបានដោយក្រក្តី ព្រះអង្គអាចធ្វើបានដែរឬ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើភ័យធំយ៉ាងនេះ កើតឡើងក្តី ហេតុអាក្រក់ គឺការអស់ទៅ នៃមនុស្សក្តី មនុស្សភាព ដែលសត្វបានដោយក្រក្តី ខ្ញុំព្រះអង្គ គប្បីធ្វើដូចម្តេចបាន ក្រៅអំពីការប្រព្រឹត្តិធម៌ ក្រៅអំពីការប្រព្រឹត្តិស្មើ ក្រៅអំពីការធ្វើកុសល ក្រៅអំពីការធ្វើបុណ្យ។
[៤១៧] ព្រះអង្គត្រាស់ថា បពិត្រមហារាជ តថាគតសូមថ្វាយព្រះពរព្រះអង្គ បពិត្រមហារាជ តថាគត សូមថ្វាយដំណឹងព្រះអង្គ បពិត្រមហារាជ ជរា និងមរណៈ រមែងគ្របសង្កត់ព្រះអង្គពិត បពិត្រមហារាជ កាលបើជរា និងមរណៈគ្របសង្កត់ព្រះអង្គ តើព្រះអង្គ ត្រូវធ្វើដូចម្តេច។ ព្រះបាទបសេនទិកោសល ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលបើជរា និងមរណៈគ្របសង្កត់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ គប្បីធ្វើដូចម្តេចបាន ក្រៅអំពីការប្រព្រឹត្តិធម៌ ក្រៅអំពីការប្រព្រឹត្តិស្មើ ក្រៅអំពីការធ្វើកុសល ក្រៅអំពីការធ្វើបុណ្យ បពិត្រព្រះអង្គដ៏ចំរើន ក្សត្រជាស្តេច
ID: 636848505412510499
ទៅកាន់ទំព័រ៖