ព្រះត្រៃបិដក ភាគ ២៩

​បាន​មុទ្ធាភិសេក​ហើយ​ ​ស្រវឹង​ជ្រប់​ ​ដោយ​ភាពជា​ធំ​ ​មាន​សេចក្តី​ត្រេកអរ​ ​ក្នុង​កាម​ ​មក​គ្រប​សង្កត់​ ​ដល់​នូវ​ការ​មាំមួន​ក្នុង​ជនបទ​ ​នៅ​ត្រួតត្រា​បឋវី​មណ្ឌល​ដ៏​ធំ​ ​តែង​មាន​ចម្បាំង​ ​ដោយ​ដំរី​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចម្បាំង​ដោយ​ដំរី​ទាំងនោះ​ ​នឹង​យក​ជាគ​តិ​ ​យក​ជា​វិស័យ​ ​ក្នុង​វេលា​ដែល​ជរា​ ​និង​មរណៈ​គ្រប​សង្កត់​ ​ពុំ​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ឯ​ក្សត្រ​ ​ជា​ស្តេច​បាន​មុទ្ធាភិសេក​ហើយ​។​បេ​។​ ​នៅ​ត្រួតត្រា​បឋវី​មណ្ឌល​ដ៏​ធំ​ ​រមែង​មាន​ចម្បាំង​ដោយ​សេះ​។​បេ​។​ ​រមែង​មាន​ចម្បាំង​ដោយ​រថ​។​បេ​។​ ​រមែង​មាន​ចម្បាំង​ដោយ​ពលថ្មើរជើង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ចម្បាំង​ដោយ​ពលថ្មើរជើង​ទាំងនោះ​ ​នឹង​យក​ជាគ​តិ​ ​យក​ជា​វិស័យ​ ​ក្នុង​វេលា​ដែល​ជរា​ ​និង​មរណៈ​គ្រប​សង្កត់​ ​ពុំបានឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ក្នុង​រាជត្រកូល​នេះ​ ​ទោះបី​មាន​ពួក​មហាមាត្យ​ ​ដែល​ជាម​ន្ត្រី​ ​ល្មម​នឹង​ទម្លាយ​ពួក​សត្រូវ​ ​ដែល​មកដល់​ដោយ​អាថ៌​កម្បាំង​ទាំងឡាយ​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ចម្បាំង​ដោយ​អាថ៌​កម្បាំង​ទាំងនោះ​ ​នឹង​យក​ជាគ​តិ​ ​យក​ជា​វិស័យ​ ​ក្នុង​វេលា​ដែល​ជរា​ ​និង​មរណៈ​ ​មក​គ្រប​សង្កត់​ ​ពុំ​បាន​ដែរ​
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 636848505765450686
ទៅកាន់ទំព័រ៖