ព្រះត្រៃបិដក ភាគ ២៩

​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ក្នុង​រាជត្រកូល​នេះ​ ​មាន​ប្រាក់​ ​និង​មាស​ជាច្រើន​ ​ដែល​ឋិតនៅ​លើ​ផែនដី​ក្តី​ ​ដែល​ឋិតនៅ​លើ​អាកាស​ក្តី​ ​ល្មម​ឲ្យ​ខ្ញុំ​ព្រះអង្គ​ ​កំចាត់​ពួក​សត្រូវ​ដែល​មកដល់​ ​ដោយ​ទ្រព្យ​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​តែថា​ ​ចម្បាំង​ដោយ​ទ្រព្យ​ទាំងនោះ​ ​នឹង​យក​ជាគ​តិ​ ​យក​ជា​វិស័យ​ ​ក្នុង​វេលា​ដែល​ជរា​ ​និង​មរណៈ​គ្រប​សង្កត់​ ​ក៏​ពុំ​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​កាលដែល​ជរា​ ​និង​មរណៈ​ ​មក​គ្រប​សង្កត់​ ​ខ្ញុំ​ព្រះអង្គ​ ​អាច​ធ្វើ​ដូចម្តេច​បាន​ ​ក្រៅអំពី​ការប្រព្រឹត្តិ​ធម៌​ ​ក្រៅអំពី​ការប្រព្រឹត្តិ​ស្មើ​ ​ក្រៅអំពី​ការ​ធ្វើកុសល​ ​ក្រៅអំពី​ការ​ធ្វើបុណ្យ​។​
 [​៤១៨​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​នុ៎ះ​យ៉ាងហ្នឹងហើយ​ ​បពិត្រមហារាជ​ ​នុ៎ះ​យ៉ាងហ្នឹងហើយ​ ​កាល​ជរា​ ​និង​មរណៈ​មក​គ្រប​សង្កត់​ ​ព្រះអង្គ​ ​អាច​ធ្វើ​ដូចម្តេច​បាន​ ​ក្រៅអំពី​ការប្រព្រឹត្តិ​ធម៌​ ​ក្រៅអំពី​ការប្រព្រឹត្តិ​ស្មើ​ ​ក្រៅអំពី​ការ​ធ្វើកុសល​ ​ក្រៅអំពី​ការ​ធ្វើបុណ្យ​។​
 [​៤១៩​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​នូវ​ភាសិត​នេះ​។​បេ​។​ ​
​ភ្នំ​ថ្មតាន់​សុទ្ធ​ ​ដ៏​ធំ​ទូលាយ​ ​ទល់នឹង​អាកាស​ ​រលំ​ចុះ​មក​កិន​ពួក​សត្វ​ជុំវិញ​ ​ក្នុង​ទិស​ទាំង៤​ ​យ៉ាងណាមិញ​ ​ជរា​ ​និង​មច្ចុ​ ​
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 636848506140472136
ទៅកាន់ទំព័រ៖