ព្រះត្រៃបិដក ភាគ ២៩
តែងគ្របសង្កត់ពួកសត្វទាំងឡាយ ទោះក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ មនុស្សចណ្ឌាល ត្រកូលអ្នកចោលសម្រាម យ៉ាងនោះឯង ឥតមានវៀរលែងបុគ្គលណាមួយឡើយ តែងញាំញីពួកសត្វទាំងអស់ ទីរបស់ពួកពលដំរី មិនមានក្នុងមច្ចុសង្គ្រាមនោះទេ ទីរបស់ពួកពលរថ ក៏មិនមាន ទាំងទីរបស់ពួកពលថ្មើរជើង ក៏មិនមាន ក្នុងមច្ចុសង្គ្រាមនោះដែរ មួយទៀត ឥតមានអ្នកណាមួយ អាចឈ្នះ (នូវជរា និងមរណៈនោះ) ដោយចម្បាំង ដោយអាថ៌កំបាំង ឬដោយទ្រព្យបានឡើយ ព្រោះហេតុនោះ បុរសជាបណ្ឌិត អ្នកមានប្រាជ្ញា
ID: 636848506341583639
ទៅកាន់ទំព័រ៖