ព្រះត្រៃបិដក ភាគ ២៩
ទេវតានោះតបថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែង ដោយសេចក្តីសង្ខេបនេះ ខ្ញុំព្រះអង្គមិនបានដឹងសេចក្តី ដោយពិស្តារទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ដោយសេចក្តីសង្ខេបនេះ ឲ្យខ្ញុំព្រះអង្គបានយល់សេចក្តីដោយពិស្តារ។
[៥៤] ព្រះមានព្រះភាគត្រាស់ថា បុគ្គលណា សំគាល់ខ្លួនថាស្មើនឹងគេ ថាវិសេសជាងគេ ឬថាថោកទាបជាងគេ បុគ្គលនោះ រមែងទាស់ទែង ដោយសេចក្តីសំគាល់នោះ បុគ្គលណា មិនបានញាប់ញ័រ ក្នុងសេចក្តីប្រកាន់ ទាំង៣ប្រការទេ សេចក្តីប្រកាន់ថាសើ្មនឹងគេ ថាវិសេសជាងគេ រមែងមិនមានដល់បុគ្គលនោះឡើយ ម្នាលទេវតា បើអ្នកដឹងច្បាស់ អ្នកចូរនិយាយមកចុះ។
ID: 636848365737426832
ទៅកាន់ទំព័រ៖