ព្រះត្រៃបិដក ភាគ ២៩

​នាគ​សូត្រ​ ​ទី២​


 [​៤២៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទើបនឹងបាន​ត្រាស់​ដឹង​ជាដំបូង​ ​គង់នៅ​ក្រោម​ដើម​អជ​បាល​និគ្រោធ​ ​ក្បែរ​ឆ្នេរ​នៃ​ស្ទឹង​នេរ​ញ្ជ​រា​ ​ក្នុង​ឧរុ​វេលា​ប្រទេស​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​ទីវាល​ស្រឡះ​ ​ក្នុង​វេលា​រាត្រី​ងងឹតសូន្យ​ឈឹង​។​ ​ចួនជា​ភ្លៀង​ ​ក៏​រលឹម​ស្រឹប​ៗ​។​
 [​៤២៤​]​ ​លំដាប់នោះ​ ​មារ​មានចិត្ត​បាប​ ​មានប្រាថ្នា​ ​ដើម្បី​ញុំាង​ភ័យ​ ​សេចក្តី​តក់ស្លុត​ ​ការ​ព្រួច​ព្រឺរោម​ ​ឲ្យ​កើតឡើង​ ​ដល់​ព្រះមានព្រះភាគ​ ​ក៏​និម្មិត​ភេទ​ជា​ស្តេច​ដំរី​ធំ​ ​ហើយ​ចូល​សំដៅ​ទៅ​រក​ព្រះមានព្រះភាគ​។​ ​ក្បាល​របស់​ដំរី​នោះ​ ​មាន​ទំហំ​ប៉ុន​ថ្មខ្មៅ​ដ៏​ធំ​។​ ​ភ្លុក​របស់​វា​ ​ដូច​ប្រាក់សុទ្ធ​។​ ​ប្រមោយ​របស់​វា​ ​ដូច​យាមនង្គ័ល​ដ៏​ធំ​។​
 [​៤២៥​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​ថា​ ​នេះ​ជា​មារ​មានចិត្ត​បាប​ ​ដូច្នេះហើយ​ ​ទើប​ទ្រង់​ត្រាស់​នឹង​មារ​មានចិត្ត​បាប​នោះ​ ​ដោយ​គាថា​ដូច្នេះ​ថា​
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 636848507859800476
ទៅកាន់ទំព័រ៖