ព្រះត្រៃបិដក ភាគ ២៩

​បឋម​បាស​សូត្រ​ ​ទី៤​


 [​៤២៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ព្រៃ​ឥសិបតន​មិគទាយវ័ន​ ​ទៀប​ក្រុង​ពារាណសី​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរហត្តផល​វិមុត្តិ​ ​ដ៏​ប្រសើរ​ ​តថាគត​ ​បានសម្រេច​ហើយ​ ​អរហត្តផល​វិមុត្តិ​ ​ដ៏​ប្រសើរ​ ​តថាគត​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ ​ព្រោះ​ការ​យកចិត្ត​ទុកដាក់​ ​ដោយ​ឧបាយ​ ​ព្រោះ​សេចក្តី​ព្យាយាម​ដ៏​ល្អ​ដោយ​ឧបាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាំង​ចំណែក​អ្នក​ទាំងឡាយ​ ​ក៏​ចូរ​សម្រេច​នូវ​អរហត្តផល​វិមុត្តិ​ដ៏​ប្រសើរ​ ​ចូរ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្តផល​វិមុត្តិ​ដ៏​ប្រសើរ​ ​ព្រោះ​ការ​យកចិត្ត​ទុកដាក់​ ​ដោយ​ឧបាយ​ ​ព្រោះ​សេចក្តី​ព្យាយាម​ដ៏​ល្អ​ ​ដោយ​ឧបាយ​។​ ​
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 636848508900530002
ទៅកាន់ទំព័រ៖