ព្រះត្រៃបិដក ភាគ ២៩

​ទុតិយ​បាស​សូត្រ​ ​ទី៥​


 [​៤៣២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ព្រៃ​ឥសិបតន​មិគទាយវ័ន​ ​ទៀប​ក្រុង​ពារាណសី​។​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ទីនោះ​ ​បាន​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​រួចហើយ​ចាក​អន្ទាក់​ទាំងអស់​ ​ទោះជា​របស់​ទេវតា​ក្តី​ ​ជា​របស់​មនុស្ស​ក្តី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាំង​អ្នក​ទាំងឡាយ​សោត​ ​ក៏បាន​រួចចាក​អន្ទាក់​ទាំងអស់​ដែរ​ ​ទោះជា​របស់​ទេវតា​ក្តី​ ​ជា​របស់​មនុស្ស​ក្តី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ត្រាច់​ទៅកាន់​ចារិក​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចម្រើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​តែ​អ្នក​ទាំងឡាយ​ ​កុំទៅ​ពីរ​នាក់​ ​តាមផ្លូវ​មួយ​ជាមួយគ្នា​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​សម្តែង​ធម៌​ ​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636848509547867028
ទៅកាន់ទំព័រ៖