ព្រះត្រៃបិដក ភាគ ២៩
មានលំអបទដើម លំអបទកណ្តាល លំអបទចុង បរិបូណ៌ដោយអត្ថ និងព្យញ្ជនៈ អ្នកទាំងឡាយ ចូរប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ សត្វទាំងឡាយ ដែលមានធូលី គឺរាគាទិក្កិលេសតិច ក្នុងភ្នែក គឺបញ្ញា សត្វទាំងនោះ នឹងសាបសូន្យ (ចាកមគ្គផល) ព្រោះមិនបានស្តាប់ធម៌ សត្វទាំងឡាយ បម្រុងនឹងត្រាស់ដឹងធម៌ ក៏មានដែរ ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត ក៏នឹងចូលទៅឯសេនានិគម ក្នុងឧរុវេលាប្រទេស ដើម្បីសម្តែងធម៌ដែរ។
[៤៣៣] គ្រានោះឯង មារមានចិត្តបាប ចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា
ព្រះអង្គជាប់ចំពាក់ហើយ ដោយអន្ទាក់ទាំងពួង ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី បពិត្រព្រះសមណៈ ព្រះអង្គជាបុគ្គលជាប់ចំពាក់ ដោយចំណងដ៏មាំ ព្រះអង្គមិនរួច (ចាកវិស័យ) របស់ខ្ញុំឡើយ។
ID: 636848509917818188
ទៅកាន់ទំព័រ៖