ព្រះត្រៃបិដក ភាគ ២៩

 ទេវតា​តប​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ ​ដោយ​សេចក្តី​សង្ខេប​នេះ​ ​ខ្ញុំ​ព្រះអង្គ​មិន​យល់​សេចក្តី​ ​ដោយ​ពិស្តារ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​សូម​អង្វរ​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​ដែល​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ ​ដោយ​សេចក្តី​សង្ខេប​នេះ​ ​ឲ្យ​ខ្ញុំ​ព្រះអង្គ​យល់​ ​ដោយ​ពិស្តារ​។​
​[​៥៥​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​បុគ្គល​បាន​លះបង់​នូវ​កង្វល់​ហើយ​ ​រមែង​មិន​មករ​កវិ​មាន​ ​(​ផ្ទៃ​នៃ​មាតា​ទៀត​)​ ​ទេ​ ​បុគ្គល​បាន​ផ្តាច់​បង់​ចំណង់​ក្នុងនាម​រូប​នេះ​ហើយ​ ​ពួក​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​រកមើល​នូវ​បុគ្គល​ដែល​ផ្តាច់​ធម៌​ ​ជា​គ្រឿង​ចាក់ស្រែះ​ ​ដែល​មិន​មានទុក្ខ​ ​មិន​មាន​សេចក្តី​អាឡោះ​អា​ឡ័យ​នោះ​ ​ក្នុង​លោក​នេះ​ ​ឬ​ក្នុង​លោកខាងមុខ​ ​ក្នុង​ឋានសួគ៌​ ​ឬ​ក្នុង​លំនៅ​របស់​សត្វ​(​១​)​ ​គ្រប់កន្លែង​មិនឃើញ​ទេ​ ​ម្នាល​ទេវតា​ ​បើ​អ្នកដឹង​ច្បាស់​ ​អ្នក​ចូរ​និយាយ​មក​ចុះ​។​

​(​១​)​ ​ទីលំនៅ​របស់​សត្វ​ ​ក្នុង​ទីនេះ​ ​បាន​ដល់​ ​ភព៣​ ​កំណើត៤​ ​គតិ៥​ ​វិញ្ញា​ណ​ដ្ឋិ​តិ៧​ ​លំនៅ​របស់​សត្វ​ ​ទាំង៩​។​
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 636848366584475280
ទៅកាន់ទំព័រ៖