ព្រះត្រៃបិដក ភាគ ២៩

​ព្រោះថា​ ​ការប្រព្រឹត្តិ​លះបង់​ ​(​នូវ​សេចក្តី​អាល័យ​)​ ​ក្នុង​អត្តភាព​នោះ​ ​របស់​បុគ្គល​មាន​សភាព​ដូច្នោះ​ ​ជា​ការ​សមគួរ​ហើយ​ ​ពួក​សត្វ​ដែល​សញ្ចរ​ទៅមក​ ​(​មាន​ខ្លាធំ​ ​ជាដើម​)​ ​ក៏​មាន​ច្រើន​ ​អារម្មណ៍​ដែល​គួរខ្លាច​ ​ក៏​មាន​ច្រើន​ ​ទាំង​របោម​ ​និង​សត្វ​ទីឃជាតិ​ ​ក៏​មាន​ច្រើន​ ​ព្រះ​មហាមុនី​ ​ដែល​នៅក្នុង​សុញ្ញាគារ​ស្ថាន​ ​ក៏​មិន​ព្រឺព្រួច​រោម​ ​ព្រោះ​អារម្មណ៍​ដែល​គួរខ្លាច​ទាំងនោះ​ឡើយ​ ​(​កាលបើ​)​ ​អាកាស​គប្បី​បែក​ ​ផែនដី​ ​គប្បី​កម្រើក​ ​ពួក​សត្វ​ទាំងអស់​ ​គប្បី​តក់ស្លុត​ក្តី​ ​សត្វ​ទាំងឡាយ​ ​ទ្រទ្រង់​សរ​ ​ឰដ៏​ទ្រូង​ក្តី​ ​ព្រះពុទ្ធ​ទាំងឡាយ​ ​មិន​ធ្វើ​ទីពឹង​ចំ​ពោះ​ខន្ធូ​ប​ធិ​ទាំងឡាយ​ឡើយ​។​ ​

 គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​កើតទុក្ខ​ ​តូចចិត្ត​ថា​ ​ព្រះមានព្រះភាគ​ស្គាល់​អញ​ ​ព្រះ​សុគត​ស្គាល់​អញ​ ​ដូច្នេះហើយ​ ​ក៏​អន្តរធាន​ចាកទី​នោះ​ទៅ​។​
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636848511174900089
ទៅកាន់ទំព័រ៖