ព្រះត្រៃបិដក ភាគ ២៩
[៤៤០] ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់តបថា បុគ្គលណា មិនមានតណ្ហា ដូចជាបណ្តាញ ដែលជាប់ទៅក្នុងអារម្មណ៍ផ្សេងៗ ដើម្បីនាំទៅក្នុងភពណាមួយទេ បុគ្គលនោះឈ្មោះថា ជាព្រះពុទ្ធ តែងដេកលក់ ព្រោះការអស់ទៅនៃឧបធិទាំងពួង ម្នាលមារ ចុះមានប្រយោជន៍អ្វី ដល់អ្នកឯង ក្នុងដំណើរនោះ។
គ្រានោះឯង មារមានចិត្តបាប។បេ។ ក៏អន្តរធានចាកទីនោះទៅ។
នន្ទនសូត្រ ទី៨
[៤៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។
[៤៤២] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលគាថានេះ ក្នុងទីជិតនៃព្រះមានព្រះភាគថា
ID: 636848512168896942
ទៅកាន់ទំព័រ៖