ព្រះត្រៃបិដក ភាគ ២៩

​អ្នកមាន​កូន​ ​តែង​ត្រេកអរ​នឹង​កូន​ ​អ្នកមាន​គោ​ ​តែង​ត្រេកអរ​នឹង​គោ​ដូចគ្នា​ ​ឯ​ឧបធិ​ទាំងឡាយ​ ​ជាទី​ត្រេកអរ​របស់​ជន​ ​បុគ្គល​ណា​ ​មិន​មាន​ឧបធិ​ ​បុគ្គល​នោះ​ ​រមែង​មិន​ត្រេកអរ​ឡើយ​។​
​[​៤៤៣​]​ ​ព្រះសម្ពុទ្ធ​ត្រាស់​តប​ថា​ ​អ្នកមាន​កូន​ ​តែង​ក្រៀមក្រំ​ចិត្តនឹង​កូន​ ​អ្នកមាន​គោ​ ​តែង​ក្រៀមក្រំ​ចិត្តនឹង​គោ​ដូចគ្នា​ ​ឧបធិ​ ​ជាទី​ក្រៀមក្រំ​ចិត្ត​របស់​ជន​ ​បុគ្គល​ណា​ ​មិន​មាន​ឧបធិ​ ​បុគ្គល​នោះ​ ​រមែង​មិន​ក្រៀមក្រំ​ចិត្ត​ឡើយ​។​

 គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​កើតទុក្ខ​ ​តូចចិត្ត​ថា​ ​ព្រះមានព្រះភាគ​ ​ស្គាល់​អញ​ ​ព្រះ​សុគត​ ​ស្គាល់​អញ​ ​ដូច្នេះហើយ​ ​ក៏​បាត់​ចាកទី​នោះ​ទៅ​។​

​បឋម​អាយុ​សូត្រ​ ​ទី៩​


 [​៤៤៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ទីនោះ​ ​បាន​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636848512594571289
ទៅកាន់ទំព័រ៖