ព្រះត្រៃបិដក ភាគ ២៩

​ក៏​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាយុ​ ​របស់​មនុស្ស​ទាំងឡាយ​នេះ​ ​តិចណាស់​ ​សត្វ​ដែល​ត្រូវ​ទៅកាន់បរលោក​ ​គួរ​ធ្វើកុសល​ ​គួរ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​សត្វ​ដែល​កើត​ហើយ​ ​ឈ្មោះថា​មិន​ស្លាប់​ ​មិន​មាន​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​រស់នៅ​យ៉ាង​យូរ​ត្រឹម​មួយ​រយ​ឆ្នាំ​ ​ឬ​ថយ​ចុះ​មក​ក៏​មាន​ ​លើស​ជាង​បន្តិច​ក៏​មាន​។​
 [​៤៤៥​]​ ​គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​បាន​ចូល​សំដៅ​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ពោល​នឹង​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ ​ដូច្នេះ​ថា​
​អាយុ​របស់​មនុស្ស​ទាំងឡាយ​ ​វែង​ ​សប្បុរស​ ​មិន​គួរ​ខ្ពើមឆ្អើម​អាយុ​នោះ​ឡើយ​ ​បុគ្គល​គប្បី​ប្រព្រឹត្ត​ខ្លួន​ ​ឲ្យ​ដូចជា​កូនក្មេង​ស្រវឹង​ទឹកដោះ​ ​(​ព្រោះថា​)​ ​ដំណើរ​មក​នៃ​មច្ចុ​ ​មិន​មាន​ទេ​។​
​[​៤៤៦​]​ ​ព្រះសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា​ ​អាយុ​របស់​មនុស្ស​ទាំងឡាយ​ ​តិច​ ​សប្បុរស​ ​គួរ​ខ្ពើមឆ្អើម​អាយុ​នោះ​ ​បុគ្គល​គួរ​ខំ​ប្រព្រឹត្ត​ ​(​សុចរិត​)​ ​ដូច​បុគ្គល​ ​ដែល​ភ្លើង​កំពុង​ឆេះ​ក្បាល​ ​(​ព្រោះ​)​ ​ដំណើរ​មិន​មក​ ​នៃ​សេចក្តី​ស្លាប់​ ​មិន​មាន​ឡើយ​។​
​គ្រានោះ​ ​មារ​មានចិត្ត​បាប​។​បេ​។​ ​ក៏​បាត់​ចាកទី​នោះ​ទៅ​។​
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 636848513210576523
ទៅកាន់ទំព័រ៖