ព្រះត្រៃបិដក ភាគ ២៩

​[​៤៤៩​]​ ​ព្រះសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា​ ​ថ្ងៃ​និង​យប់​ ​តែង​កន្លងទៅ​ ​ជីវិត​តែង​រួញ​ថយ​ចុះ​មក​ ​អាយុ​របស់​សត្វ​ទាំងឡាយ​ ​ចេះតែ​អស់​ទៅ​ ​ដូច​ទឹកស្ទឹង​តូច​ទាំងឡាយ​។​

 ​គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​កើតទុក្ខ​ ​តូចចិត្ត​ថា​ ​ព្រះមានព្រះភាគ​ ​ស្គាល់​អញ​ ​ព្រះ​សុគត​ ​ស្គាល់​អញ​ ​ដូច្នេះហើយ​ ​ក៏​អន្តរធាន​ចាកទី​នោះ​ទៅ​។​

​ចប់​ ​ត​បោ​កម្ម​វគ្គ​ ​ទី១​។​
​បញ្ជីរឿង​នៃ​ត​បោ​កម្ម​វគ្គ​នោះ​ ​គឺ​


​ត​បោ​កម្ម​សូត្រ១​ ​នាគ​សូត្រ១​ ​សុភ​សូត្រ១​ ​បឋម​បាស​សូត្រ១​ ​ទុតិយ​បាស​សូត្រ១​ ​សប្ប​សូត្រ១​ ​សុ​ប្ប​តិ​សូត្រ១​ ​នន្ទ​ន​សូត្រ១​ ​បឋម​អាយុ​សូត្រ១​ ​ទុតិយ​អាយុ​សូត្រ១​។​
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 636848514029803380
ទៅកាន់ទំព័រ៖