ព្រះត្រៃបិដក ភាគ ២៩

​បាសាណ​វគ្គ​ ​ទី២​
​បាសាណ​សូត្រ​ ​ទី១​


 [​៤៥០​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​លើ​ភ្នំ​គិជ្ឈកូដ​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ទីវាល​ស្រឡះ​ ​ក្នុង​វេលា​រាត្រី​ងងឹតសូន្យ​ឈឹង​។​ ​ចួនជា​មាន​ភ្លៀង​រលឹម​ស្រឹប​ៗ​។​
 [​៤៥១​]​ ​គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​ប្រា​ថ្នា​នឹង​ញុំាង​ភ័យ​ ​សេចក្តី​តក់ស្លុត​ ​សេចក្តី​ព្រួច​ព្រឺរោម​ ​ឲ្យ​កើតឡើង​ ​ដល់​ព្រះមានព្រះភាគ​ ​ហើយ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ប្រមៀល​ថ្ម​ធំៗ​ ​ក្នុង​ទី​ជិត​នៃ​ព្រះមានព្រះភាគ​។​
 [​៤៥២​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​ថា​ ​អ្នកនេះ​ជា​មារ​មានចិត្ត​បាប​ ​ដូច្នេះ​ ​ទើប​ត្រាស់​នឹង​មារ​មានចិត្ត​បាប​ ​ដោយ​គាថា​ ​ដូច្នេះ​ថា​
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 636848514404084788
ទៅកាន់ទំព័រ៖