ព្រះត្រៃបិដក ភាគ ២៩

​បើទុកជា​អ្នកឯង​ ​ប្រមៀល​ភ្នំ​គិជ្ឈកូដ​អស់ទាំង​មូល​ ​ក៏​ព្រះពុទ្ធ​ទាំងឡាយ​ ​ដែល​មានចិត្ត​ផុត​ស្រឡះ​ ​ដោយ​ប្រពៃ​ហើយ​ ​មិនបាន​ញាប់ញ័រ​ទេ​។​

 គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​កើតទុក្ខ​ ​តូចចិត្ត​ថា​ ​ព្រះមានព្រះភាគ​ ​ស្គាល់​អញ​ ​ព្រះ​សុគត​ ​ស្គាល់​អញ​ ​ដូច្នេះហើយ​ ​ក៏​បាត់​ចាកទី​នោះ​ទៅ​។​

​សីហ​សូត្រ​ ​ទី២​


 [​៤៥៣​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​មាន​បរិស័ទ​ជាច្រើន​ ​គាល់​ត្រៀបត្រា​ ​កំពុង​សម្តែង​ធម៌​។​ ​វេលា​នោះ​ ​មារ​មានចិត្ត​បាប​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​សមណគោតម​នេះឯង​ ​មាន​បរិស័ទ​ជាច្រើន​ ​គាល់​ត្រៀបត្រា​ ​កំពុង​សម្តែង​ធម៌​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ចូល​ទៅ​ជិត​ព្រះសមណគោតម​នោះ​ ​ដើម្បីនឹង​ធ្វើ​បញ្ញាចក្ខុ​ឲ្យ​វិនាស​។​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636848514766625524
ទៅកាន់ទំព័រ៖