ព្រះត្រៃបិដក ភាគ ២៩

​និ​មោក្ខ​សូត្រ​ ​ទី២​


 [​៤​]​ ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​គ្រានោះ​ឯង​ ​លុះ​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​ទេវតា​អង្គ​មួយ​ ​មាន​រស្មី​រុងរឿង​ ​ញុំាង​វត្ត​ជេតពន​ទាំងមូល​ ​ឲ្យ​ភ្លឺស្វាង​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​។​ ​
 [​៥​]​ ​លុះ​ទេវតា​អង្គ​នោះ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​និទ៌ុក្ខ​ ​ព្រះអង្គ​ទ្រង់​ជ្រាប​ ​នូវ​មគ្គ​ជា​គ្រឿង​រួចចាក​កិលេស​ ​នូវ​ផល​ជា​គ្រឿង​ផុត​ចាក​កិលេស​ ​និង​ព្រះនិព្វាន​ ​ជាទី​ស្ងាត់​ចាក​កិលេស​ ​របស់​សត្វ​ទាំងឡាយ​ ​ដែរ​ឬ​។​ ​ម្នាល​អ្នកមាន​អាយុ​ ​តថាគត​ ​ដឹង​នូវ​មគ្គ​ជា​គ្រឿង​រួចចាក​កិលេស​ ​នូវ​ផល​ជា​គ្រឿង​ផុត​ចាក​កិលេស​ ​និង​ព្រះនិព្វាន​ ​ជាទី​ស្ងាត់​ចាក​កិលេស​ ​របស់​សត្វ​ទាំងឡាយ​ ​ដែរ​។​ ​បពិត្រ​ព្រះអង្គ​និទ៌ុក្ខ​ ​ចុះ​ព្រះអង្គ​ទ្រង់​ជ្រាប​ ​នូវ​មគ្គ​ជា​គ្រឿង​រួចចាក​កិលេស​ ​នូវ​ផល​ជា​គ្រឿង​ផុត​ចាក​កិលេស​ ​និង​ព្រះនិព្វាន​ ​ជាទី​ស្ងាត់​ចាក​កិលេស​ ​របស់​សត្វ​ទាំងឡាយ​ ​ដោយ​ប្រការ​ដូចម្តេច​អេះ​។​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636848356296736855
ទៅកាន់ទំព័រ៖