ព្រះត្រៃបិដក ភាគ ២៩

​(​ឈ្មោះថា​ការងារ​មួយ​ ​ដែល​មិនទាន់​សម្រេច​)​ ​របស់​តថាគត​ ​មិន​មាន​ឡើយ​ ​តថាគត​ ​មិនបាន​ឃើញ​សេចក្តី​សាបសូន្យ​ណាមួយ​ ​ក្នុង​លោក​ឡើយ​ ​ព្រោះហេតុនោះ​ ​តថាគត​ ​ឈ្មោះថា​ ​មាន​សេចក្តី​អនុគ្រោះ​ ​ចំពោះ​សត្វ​ទាំងអស់​ ​ទើប​ផ្ទំ​លក់​។​

 គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​កើតទុក្ខ​ ​តូចចិត្ត​ថា​ ​ព្រះមានព្រះភាគ​ ​ស្គាល់​អញ​ ​ព្រះ​សុគត​ ​ស្គាល់​អញ​ ​ដូច្នេះហើយ​ ​ក៏​បាត់​ចាកទី​នោះ​ទៅ​។​

​បដិរូប​សូត្រ​ ​ទី៤​


 [​៤៥៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​ព្រាហ្មណ​គ្រាម​ ​ឈ្មោះ​ ​ឯក​សាលា​ ​នា​ដែន​កោសល​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​មាន​គិហិ​បរិស័ទ​ជាច្រើន​ ​គាល់​ត្រៀបត្រា​ ​ហើយ​ទ្រង់​សំដែងធម៌​។​ ​វេលា​នោះ​ ​មារ​មានចិត្ត​បាប​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​សមណគោតម​នេះឯង​ ​មាន​គិហិ​បរិស័ទ​ជាច្រើន​ ​គាល់​ត្រៀបត្រា​ ​សំដែងធម៌​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ចូល​ទៅ​រក​ព្រះសមណគោតម​ ​ដើម្បី​ធ្វើ​បញ្ញាចក្ខុ​ឲ្យ​វិនាស​។​ ​
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 636848516741688491
ទៅកាន់ទំព័រ៖