ព្រះត្រៃបិដក ភាគ ២៩

​មាន​សសូ​ត្រ​ ​ទី៥​


 [​៤៦២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​
 ​[​៤៦៣​]​ ​លំដាប់នោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​ចូល​សំដៅ​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​បាន​ពោល​នឹង​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ ​ដូច្នេះ​ថា​
​អន្ទាក់​ ​គឺ​រាគៈ​ណា​ ​ដែល​ត្រាច់​ទៅលើ​អាកាស​ ​តែងតែ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ ​ខ្ញុំ​នឹង​បៀតបៀន​ព្រះអង្គ​ ​ដោយ​អន្ទាក់​នោះ​ ​បពិត្រ​ព្រះ​សមណៈ​ ​ព្រះអង្គ​មិន​រួច​ ​(​ចាក​វិស័យ​)​ ​របស់ខ្ញុំ​ឡើយ​។​ ​
​[​៤៦៤​]​ ​ព្រះសម្ពុទ្ធ​ទ្រង់​ត្រាស់​តប​ថា​ ​រូប​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផ្សព្វ​ ​ដែល​ជាទី​ត្រេកអរ​ ​របស់​ចិត្ត​ ​តថាគត​ ​បាន​ប្រាសចាក​សេចក្តី​ពេញចិត្ត​ ​ចំពោះ​អារម្មណ៍​ទាំងនោះ​ហើយ​ ​ម្នាល​មារ​ ​អ្នកឯង​ ​ក៏​តថាគត​បាន​កំចាត់​ចេញ​ហើយ​។​
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 636848517585346745
ទៅកាន់ទំព័រ៖